(កំពត)៖ កម្លាំងនគរបាលក្រុងកំពត បានចេញប្រតិបត្តិការណ៍ បង្ក្រាបបានមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន០៣នាក់ ដកហូតបានថ្នាំញៀនប្រភេទម៉ា​ទឹក​កក​០២​​កញ្ចប់តូច  រួមជាមួយសម្ភារ:សម្រាប់​ជក់មួយចំនួនទៀត កាលពីម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយហាងខារ៉ាអូខេខូល ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។

មន្ត្រីនៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើនេះ រួមមាន៖ទី១.ឈ្មោះ យូ ស្កាលី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកំពង់​បាយខាង​ជើង សង្កាត់កំពង់បាយ ក្រុង និងខេត្តកំពត,ទី២.ឈ្មោះ ណូ លីណារិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុង និងខេត្តកំពត និងទី៣. ឈ្មោះ ឌិន សុខរ៉ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ០២កញ្ចប់តូច រួមជាមួយសម្ភារ:​សម្រាប់ជក់មួយចំនួនផងដែរ។

បច្ចុប្បន្ន​ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត កំពុងកសាងសំណុំរឿងចោទប្រកាន់ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ០៣នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕