Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលអន្តោប្រវេសន៍ បន្តប្រតិបត្តិការឃាត់ខ្លួន ជនជាតិវៀតណាម២០នាក់ រស់នៅ និងធ្វើការខុសច្បាប់ នៅខណ្ឌច្បារអំពៅ

22-11-2016 17:10

(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ កន្លែងលួចស្នាក់នៅ និងប្រកបរបរខុសច្បាប់ស្ថិតនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះកម្លាំងចម្រុះ បានឃាត់ខ្លួន ជនបរទេសចំនួន២០ នាក់ ស្រីម្នាក់ ជាជាជនជាតិវៀតណាមទាំងអស់ ពីបទលួចឆ្លងដែន និងស្នាក់នៅដោយខុសច្បាប់ (គ្មានលិខិតឆ្លងដែន)។

លោកឧត្តមសេនីយ៍បានបន្តទៀតថា ក្រោយការឃាត់ខ្លួន ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាម ច្បាប់អន្តោប្រវេសន៍៕