(ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូម៉ាក C125២០០៧ នៅតាមបណ្ដាយផ្លួវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រួវរថយន្តម៉ាក TACOMA បុកពីមុខ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង។ ក្រោយកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ដែលគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៥៖៤០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់ពេលនេះជនរងគ្រោះ មិនទាន់ត្រូវបានក្រុមគ្រួសារមកទទួលយកនៅឡើយទេ៕