(ហូជីមិញ)៖ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានដឹកនាំប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន និងបទឧក្រឹដ្ឋឆ្លងដែន (BLO) តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ដែលរៀបចំឡើង នៅទីក្រុងហូជីមិញ។
កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន និងបទឧក្រឹដ្ឋឆ្លងដែន (BLO) តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាមនេះ ដឹកនាំប្រតិភូវៀតណាមដោយ ឧត្ដមសេនីយ៍ទោ ដុង ដាយលុក (DONG DAI LOC) អគ្គនាយរង នៃអគ្គនាយកដ្ឋាន នគរបាលវៀតណាម ក្រសួងនគរបាលវៀតណាម៕