(ភ្នំពេញ)៖ បន្ទាប់ពីចូលប្រជុំអស់រយ:ពេលជាង១ម៉ោង នៅម៉ោងប្រមាណ៩៖២៥នាទីព្រឹកទី២២ ខែវិច្ឆិកានេះ រដ្ឋសភាបានអនុម័តទាំងស្រុងហើយ សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ ដែលជារបៀបវារ:ទី១។
ការអនុម័តលើសេចក្តីព្រាងច្បាប់មួយនេះ មានការគាំទ្រដោយសំឡេងសមាជិកសភា១០៦ លើ ១០៦សំឡេង ពោលគឺទាំងសមាជិកសភាមកពី CPP និង សមាជិកសភាមកពី CNRP មិនមានអ្នកជំទាស់នឹងសេចក្តីព្រាងច្បាប់នេះឡើយ។
សូមជំរាបថា កិច្ចប្រជុំសភាពេញអង្គថ្ងៃនេះ មានរបៀបវារៈចំនួន៣ ដែលរដ្ឋសភា នឹងលើកទៅពិភាក្សា និងអនុម័ត នៅក្នុងមាន៖ ការពិភាក្សាលើច្បាប់ ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ, សេចក្តីព្រាងច្បាប់ទូទាត់ថវិកាឆ្នាំ២០១៥ និងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ និងរបៀបវារៈផ្សេងៗមួយចំនួនទៀត៕