(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់ខ្លួនមុខសញាជួញដូរ១០នាក់ មុខសញាប្រើប្រាស់១០នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១៥.៤៦ក្រាម ១កញ្ចប់ធំ និង៨កញ្ចប់តូច ដកហូតថ្នាំមេតំហ្វេតាមីន (wy) ៥គ្រាប់។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណីឃាត់ខ្លួន៥នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តកំពង់ឆ្នាំងបង្ក្រាប ១ករណីឃាត់ខ្លួន៥នាក់, នគរបាលខេត្តស្ទឹងត្រែង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តបន្ទាយមានជ័យ បង្រាប២ករណីឃាត់ខ្លួន៤នាក់៕