(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១២លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៩នាក់ របួសធ្ងន់៩នាក់ និងរបួសស្រាល៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២១គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង, រថយន្ដធុនតូច៨គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៣លើក, បត់គ្រោះថ្នាក់១លើក, មិនប្រកាន់ស្ដាំ២លើក, ស្រវឹង៣លើក, ប្រជែង១លើក និងមិនគោរពសិទ្ធិ២លើក៕