(ភ្នំពេញ)៖ កម្មវិធីរង្វាន់ប្រាក់លានរបស់ម្សៅស៊ុបខ្នរ បានរកឃើញអ្នកឈ្នះរង្វាន់ជាបន្តបន្ទាប់ តាមបណ្តាខេត្តក្រុងទូទាំងប្រទេស ហើយកម្មវិធីនេះ ក៏កំពុងតែបន្តស្វែងរក អ្នកឈ្នះបន្តទៀត ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលជាថ្ងៃចុងក្រោយនៃការប្តូររង្វាន់។

អ្នកស្រី អ៊ុន សុផល ដែលប្រើប្រាស់ម្សៅស៊ុបខ្នរជាង១០ឆ្នាំ រស់នៅខេត្តកំពង់ចាម បានឲ្យដឹងថា រូបគាត់និយមប្រើប្រាស់ម្សៅស៊ុបខ្នរ ដោយសារតែម្សៅស៊ុបខ្នរ ជួយធ្វើឲ្យម្ហូបអាហាររបស់គាត់កាន់តែឈ្ងុយឆ្ងាញ់មានជាតិ។ ការឈ្នះរង្វាន់នេះ ជួយបង់ថ្លៃសាលាសម្រាប់កូនគាត់បានមួយចំនួនផងដែរ។

អ្នកស្រីបន្ដថា «ត្រូវរង្វាន់ហ្នឹង កូនថា យកលុយទៅបង់សាលាភាសាអង់គ្លេស មួយខែ៥ម៉ឺន ហើយរង្វាន់បាន១០ម៉ឺន បង់ថ្លៃសិក្សាអង់គ្លេសបានពីរខែដែរ»
គាត់បន្តថា អាហារគឺសំខាន់ណាស់សម្រាប់គ្រួសាររបស់គាត់ ព្រោះវាជាពេលវាលាជួបជុំគ្នា ដ៏រីករាយបន្ទាប់ពីភាពហត់នឿយបំពេញការងារពេញមួយថ្ងៃ ដូច្នេះគាត់ចង់ឲ្យអាហារដែលគាត់ចំអិនមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់គ្រួសារ ស្របពេលការអប់រំក៏សំខាន់សម្រាប់កូនៗរបស់គាត់»

កម្មវិធីរង្វាន់ប្រាក់លានរបស់ម្សៅស៊ុបខ្នរផ្តល់ជូនអតិថិជនសរុបទឹកប្រាក់ចំនួន ២៦៥ លានរៀល ដែលរង្វាន់មាន៣ប្រភេទ៖ ៥លានរៀល ១លានរៀល និង ១០ម៉ឺនរៀល។

ចំណែកឯអ្នកស្រី សុខ លីន នៅឯខេត្តកំពង់ធំវិញ ក៏បានសម្ដែងក្តីរីករាយផងដែរ នៅពេលដែលហែកកញ្ចប់ម្សៅស៊ុបខ្នរ ហើយបានឃើញរង្វាន់នៅក្នុងនោះ ។
អ្នកស្រី បានថ្លែងថា«ខ្ញុំឃើញគេផ្សាយតាមទូរទស្សន៍ថា ខ្នរហ្នឹងមានរង្វាន់ ប៉ុន្តែ ខ្ញុំមិនជឿទេថាវាមានពិត នៅពេលខ្ញុំត្រូវខ្លួនឯង ខ្ញុំជឿថាពិតជាមានរង្វាន់មែន ហើយពេលដែលត្រូវមានអារម្មណ៍ថា រំភើបមែនទែន»

កញ្ញា ឆាយ វិសិដ្ឋរតនា ប្រធានផ្នែកទីផ្សារក្រុមហ៊ុនយូនីលីវើ (កម្ពុជា) លីមីធីត បានលើកឡើងផងដែរថា «យើងដឹងហើយថា ខ្នរ គឺជាផលិតផល​ដែលប្រជាជនកម្ពុជានិយមចូលចិត្តប្រើប្រាស់ ដើម្បីជួយឲ្យមុខម្ហូបរបស់ពួកគាត់កាន់តែឈ្ងុយឆ្ងាញ់មានជាតិ ហើយយើងសង្ឃឹមថា កម្មវិធីផ្ដល់រង្វាន់ប្រាក់លាននេះ ក៏នឹងជួយផ្ដល់ក្តីរំភើបសម្រាប់អ្នកប្រើប្រាស់ ជាពិសេសស្ត្រីមេផ្ទះ»

គួរបញ្ជាក់ថា កញ្ចប់ដែលមានរង្វាន់ គឺបោះពុម្ពជាលេខនៃចំនួនទឹកប្រាក់ នៅក្នុងកញ្ចប់ផ្នែកខាងក្នុង។ ម្សៅស៊ុបខ្នរ និងដុំស៊ុបខ្នរ ធានាធ្វើឲ្យម្ហូបកាន់តែឈ្ងុយឆ្ងាញ់ មានជាតិ ព្រោះផលិតពីសាច់មាន់សុទ្ធ គុណភាពខ្ពស់ផ្តល់នូវរសជាតិសាច់ពិតៗ និងគ្រឿងទេសល្អៗជាច្រើន ហើយម្សៅស៊ុបខ្នរ គឺប្រើសម្រាប់គ្រប់មុខម្ហូបប្រភេទគោក ដូចជាឆា ប្រឡាក់ និងញាំជាដើម រីឯដុំស៊ុបខ្នរ ប្រើសម្រាប់គ្រប់សម្លទឹក ដូចជាស្ងោរគ្រប់ប្រភេទ ប្រហើរ និងស៊ុបជាដើម ។

សម្រាប់ព័ត៌មានបន្ថែមនៃការប្តូររង្វាន់ គឺមានបញ្ជាក់នៅផ្នែកខាងក្រោយកញ្ចប់ម្សៅស៊ុបខ្នរ៕