(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ អាយុជាង៥០ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់ជាន់ទី១ ក្រុមហ៊ុន ជីងថាវ ដែលជាក្រុមហ៊ុន វិស្វកម្មតុបតែង និងសាងសង់ ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុ។

ក្រោយប្រទះឃើញសពជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ នៃការស្លាប់របស់ជនរងគ្រោះ។

យ៉ាងណាក៏ដោយ ការស្លាប់របស់ជនរងគ្រោះ មិនទាន់ដឹងថា ជាអំពើឃាតកម្ម ឫយ៉ាងណានោះនៅឡើយទេ៕