(ភ្នំពេញ)៖ ពិតជាឃោឃៅមែន! បុរសវ័យជាង៣០ឆ្នាំម្នាក់ បានចាក់សោបន្ទប់បង្ខាំងក្មេងស្រីវ័យទើបតែ១៣ឆ្នាំទុកដើ ម្បីរំលោភ តែជាលទ្ធផល ត្រូវនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្របួចជាប់វាយខ្នោះ ។
ករណីនេះបានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចបន្ទប់ជួលលេខ៥C ស្ថិតក្នុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បន្ទាប់ពីកម្លាំងនគ របាលមូលដ្ឋានទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋតាមទូរស័ព្ទថា មានសមាសភាពបង្ខំ និងបង្ខាំក្មេងស្រីទុកក្នុងបន្ទប់ជួលដើម្បីរំលោភ ទើបឈានដល់ការសហការចុះទៅត្រួតពិនិត្យជាក់ស្ដែងរហូតបង្ក្រាបបាន។
ជនសង្ស័យមានឈ្មោះឈង់ សំឆៃ ភេទប្រុស អាយុ៣៤ឆ្នាំ មា នមុខរបររត់ម៉ូ តូឌុប ស្នាក់នៅក្បែរទីតាំកើតហេតុ ពិតជាបាន បង្ខាំងក្មេងស្រី ឈ្មោះច.ជ.ន ជាអនីតិជន ទុកនៅក្នុងបន្ទប់ ជួលក្នុងបំណងរំលោភពិតប្រាកដមែន ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបាននាំខ្លួនមកអធិការរដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តការសាកសួរនិងកសាងសំនុំរឿងបញ្ជូនបន្តទៅកាន់អយ្យ
ការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់ ៕