(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង បានផ្ញើលិខិតមួយបំភ្លឺមួយច្បាប់ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជុំវិញករណីស្នើសុំឆ្លើយបំភ្លឺពីក្រសួងមហាផ្ទៃ លើការលុបបំបាត់កម្លាំងសន្តិសុខខុសច្បាប់ ដែលអាជ្ញាធររាជធានីភ្នំពេញ ប្រើដើម្បីបង្រ្កាបលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី។
នៅក្នុងលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលចុះហត្ថលេខានៅថ្ងៃទី១៧ ខែវិច្ឆិកានាពេលថ្មីៗ បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំមានកិត្តិយសគោរពជម្រាបជូន សម្តេចចក្រីប្រធានរដ្ឋសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ចំពោះករណីលិខិតរបស់អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួន៨រូប ដែលបានសរសេរថា សំណើសុំលុបបំបាត់កម្លាំងសន្តិសុខខុសច្បាប់ ដែលអាជ្ញាធររាជធានីភ្នំពេញ ប្រើដើម្បីបង្រ្កាបលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី ខ្ញុំសូមបំភ្លឺជូនដូចតទៅ៖ (សូមអានលិខិតខាងក្រោម)៖