(ភ្នំពេញ)៖ ហាងកាហ្វេ ខូស្តារកម្ពុជា (Costa Coffee Cambodia) មានផ្តល់ជូននៅរសជាតិថ្មីចំនួន ៧ជម្រើសបន្ថែមទៀត ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នំា ២០១៦ នៅគ្រប់សាខារបស់ហាង Costa Coffee ក្នុងប្រទេសកម្ពុជាទំាងអស់។
ដើម្បីអបអរសាទរ បុណ្យណូអែល និងឆ្លងឆ្នំាសកល នាពេលខាងមុខនេះ ហាងកាហ្វេ ខូស្តារ Costa Coffee Cambodia បានណែនំា នូវភេសជ្ជៈរសជាតិថ្មី ដូចជា រសជាតិសូកូឡាជាមួយគ្រាប់គូកគី Cookies រសជាតិខារ៉ាមែល Caramel រសជាតិប្លែកហ្វរេស្វBlack Forest និងរសជាតិទឹកឃ្មុំ សម្រាប់អតិថិជនរបស់ខ្លួន ដើម្បីធ្វើឲ្យពួកគេទទួលបាននូវរសជាតិបែបផ្សេង ប្លែក និងមិនធ្លាប់មានពីមុនមក។
រាល់ការជាវទំាងអស់លោកអ្នកអាចជ្រើសរើសនូវ ៧ ជម្រើសផ្សេងគ្នា គឺភេសជ្ជះក្តៅចំនួន៤ និង ត្រជាក់ចំនួន៣ ។ Cookies & Cream Latte ជាប្រភេទកាហ្វេក្តៅដែលមានរសជាសជាតិសូកូឡា និងគ្រាប់គូកគី Cookies។ Salted Caramel Cappuccino ជាប្រភេទកាហ្វេក្តៅដែលមានរសជាតិឈ្ងុយខារ៉ាមែលជាមួយពពុះម៉ត់ផ្អែមម៉ត់ខៃ។ Black Forest Hot Chocolate ជាប្រភេទសូកូឡាក្តៅលាយជាមួយ Black berry ដែលមានរសជាតិឈ្ងុយ រសជាតិជូរអែម។ “Honeycomb Hot Chocolate” ជាប្រភេទសូកូឡាក្តៅជាមួយទឹកឃ្មុំដ៏ឈ្ងុយ។ Cookies and Cream latte Frostino ជាប្រភេទកាហ្វេក្រឡុកម៉ត់លាយជាមួយគ្រាប់ Cookies។ Salted Caramel Latte Frostino ជាប្រភេទកាហ្វេកាឡុកដែលមានរសជាតិឈ្ងុយខារ៉ាម៉ែល។ Black Forest Chocolate Frostino ជាប្រភេទសូកូឡាក្រឡុកដែលមានរសជាតិឈ្ងុយ Blackberry ដែល ធានាថា ឆ្ងាញ់ជាប់មាត់រហូតអស់ពីកែវបំភ្លេចមិនបាន។
បច្ចុប្បន្ន ហាង Costa Coffee Cambodia មានចំនួន ៧ហាង ក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន សាខាបឹងកេងកង សាខាសាកលវិទ្យាលយ័ភ្នំពេញអន្តរជាតិ សាខាមាត់ទន្លេ សាខាអ៊ីអនម៉ល សាខាសៀមរាបឃីងរូត សាខាអាកាសយានដ្ឋានភ្នំពេញ និងសាខាអាកាសយានដា្ឋនខេត្តសៀមរាប និងមានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែងតាមរយះលេខ ០២៣៨៨០៨៨០។
គួររំលឹកថា ហាងកាហ្វេ Costa Coffee មានចំនួន ៣,៣៥៩សាខា ស្ថិតក្នុង៣២ប្រទេស ដែលមានប្រភពមកពីចក្រភពអង់គ្លេស និងត្រូវបាននំាចូល និងចែកចាយស្របច្បាប់សម្រាប់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ៕