(ប៉ៃលិន)៖ មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទបញ្ជីចំណូលនិងចំណាយ និងការធ្វើរបាយការណ៍បូកសរុបទូទាត់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៦ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក អៀង វុធ អភិបាលរងខេត្តប៉ៃលិន លោក រៀម សុមាន ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រី ជាប្រធាន អនុប្រធានការិយាល័យរដ្ឋបាលក្រុង/ស្រុក លោកអភិបាលរងក្រុង/ស្រុក លោកមេឃុំ/ចៅសង្កាត់ និងស្មៀន ឃុំ សង្កាត់ផងដែរ។
លោក រាម សុមាន បានថ្លែងឲ្យដឹងថា «កិច្ចប្រជុំនៅពេលនេះគឺដើម្បីធ្វើការបិទបញ្ជីថវិកា ចំណូលនិងចំណាយ និងធ្វើរបាយការណ៏បូកសរុបទូទាត់ថវិកា របស់រដ្ឋបាលថ្នាក់ក្រោម ជាតិឆ្នាំ២០១៦ ទៅតាមនិតិវិធី យុទ្ធសាស្រ្តដែលរាជរដ្ឋាភិបាលបានដាក់ជូន ដោយថ្នាក់ដឹកនាំក្រុង/ស្រុក/ឃុំ/សង្កាត់ទាំងអស់ត្រូវតែអនុវត្តតាមចរាចណ៍ណែនាំលេខ០១៣ ឲ្យបានត្រឹមត្រូវ និងឲ្យមានប្រសិទ្ធិភាព» ។
លោកបន្តថា រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវពង្រឹងសមត្ថភាពការងាររបស់ខ្លួនឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីបំពេញតួនាទីភាៈកិច្ច និងបំរើសេវាដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ក្នុងការចូលរួមការអភិវឌ្ឍន៍ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទៅតាមមូលដ្ឋាន ភូមិ/ឃុំ/សង្កាត់ ឲ្យមានការរីកចំរើនទៅថ្ងៃអនាគត។
ក្នុងឱកាសនេះដែរ លោក អៀង វុធ អភិបាលរងខេត្តប៉ៃលិន ក៏បានថ្លែងឲ្យដឹងថា «ណែនាំដល់មន្ត្រីជំនាញថ្នាក់ខេត្ត/ក្រុង/ស្រុកឃុំ/សង្កាត់ត្រូវយកចិត្តទុកដាក់ពីការធ្វើការត្រួតពិនិត្យបញ្ជីថវិកាចំណូល ចំណាយឲ្យបានត្រូវត្រឹមទៅតាមបទដ្ឋាន យុទ្ធសាស្រ្តនានា និងទៅតាម គោលនយោបាយដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិបច្ចុប្បន្នកម្ម២០១៤-២០១៨និងកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាព ក្នុងន័យបំរើនិងលើកកំពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឲ្យមានការ រីកចំរើនទៅថ្ងៃអនាគត»។
លោកបន្ថែមថា ការបិទបញ្ជីចំណូល និងចំណាយ និងការធ្វើរបាយការណ៍បូកសរុបទូទាត់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ២០១៦ នេះ គឺមានសារៈសំខាន់ណាស់សំរាប់មន្ត្រីជំនាញថ្នាក់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់អោយបានយល់ដឹងច្បាស់លាស់ពីនិតិវិធីបិទបញ្ជី ចំណាយចំនូលគឺជៀសវៀងធ្វើខុសនាំអោយមានបញ្ហាកើតឡើង។ដូច្នេះមន្ត្រីជំនាញទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សាស្វែងយល់ឲ្យម្មត់ចត់ ដើម្បីរៀបចំបិទបញ្ជីចំនូលចំណាយនិងទូទាត់ ឲ្យបានត្រឹមត្រូវនៅឆ្នាំ២០១៦នេះ។
ទន្ទឹមនឹងនេះត្រូវមានទំនួលខុសត្រូវលើការងារដែលអនុវត្តជាក់ស្តែង ជាពិសេសគឺត្រូវតែសិក្សាមើលពីបច្ចេកទេស បន្ថែមទៀតឲ្យល្អក្នុងន័យបំរើ សេវាជូនប្រជាពលរដ្ឋនិងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង ដោយឈរលើគោលនយោបាយសេដ្ឋកិច្ចទីផ្សាសេរី និងសមធម៌សង្គម ។
លោកក៏បានផ្តាំផ្ញើដល់ មន្ត្រីជំនាញថ្នាក់ខេត្ត/ក្រុង/ឃុំ/សង្កាត់ ទាំងអស់ត្រូវចូលរួមប្រតិបត្តិតាម៤ប្រការមានដូចជា៖ទី១.ការអនុត្តការងារប្រកបដោយវិជ្ជាជីវៈនិងគោរពក្រមសិលធម៌វិជ្ជាជីវៈ ទី២.អនុវត្តការងារជាក្រុម ទី៣.ការអនុត្តការងារដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និងទី៤.មិនមើលរំលងកំហុសខ្លួនឯង ។
លោកបានបញ្ជាក់ថា គ្រប់មន្ទីជំនាញទាំងអស់ត្រូវស្វែងយល់សិក្សាពីបទដ្ឋាននិងយុទ្ធសាស្រ្តនានា ជាពិសេសការធ្វើផែនការចំណាយនិងចំណូលដើម្បីយកទៅអនុវត្តជាក់ស្តែងឲ្យមានបន្លាភាពនិងប្រសិទ្ធភាព និងការអភិវឌ្ឍន៏ប្រទេសជាតិឲ្យបានរីកចំរើននៅពេលមុនផងដែរ។ទន្ទឹមនឹងនេះគ្រប់មន្ទីជំនាញទាំងអស់ត្រូវយកចិត្តស្តាប់ការណែនាំពីលោកប្រធានមន្ទីរហិរញ្ញវត្ថុ និងត្រូវតែកាត់បន្ថយភាពអសកម្មដែលការងារធ្វើកន្លងមក ហើយមិនត្រឹមតែប៉ុណ្ណោះទេត្រូវចូលរួមអនុវត្តគោលនយោបាយរ បស់រាជរដ្ឋាភិបាលឲ្យបានច្បាស់លាស់មានប្រសិទ្ធិភាព៕