(ភ្នំពេញ)៖ សូមបងប្អនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន យុវនារីដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ត្រូវរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អក្នុងសង្គម និងដើម្បីមានសិទ្ឋិបោះ ឆ្នោតនាពេលខាងមុខនេះ!។
សន្លឹកឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី គឺមានតំលៃក្នុងការសម្រេចជោគវាសនា អនាគតប្រទេសជាតិ និងដើម្បីពង្រឹងសុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋយើង។
ពេលវេលានៃការចុះឆ្នោតបោះឆ្នោត គឺគ្មានការពន្យារពេល ឬលើកពេលបានទេ ដូច្នេះសូមបងប្អូនប្រញាប់នរួសរាន់ ទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃនេះ កុំបីអាក់ខានឡើយ។
ជាពលរដ្ឋល្អ គឺត្រូវមានឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត !