(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក តេង ស៊ីណូ អធិការខណ្ឌ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ខាំ សុផារី នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចសំណងមិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែតាគង់ សង្កាត់ចាក់លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញឃាត់ខ្លួនបានជនសង្ស័យ១១នាក់ ក្នុងនោះស្រី២នាក់ និងដកហូតបាន ថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន ៥៩កញ្ចប់ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

 ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕