(កណ្ដាល)៖ អធិការនគរបាលស្រុកអង្គស្នួស លោក មាន សំណាង បានដឹកនាំកម្លាំងជំនាញចរាចរ និងសណ្តាប់ធ្នាប់ ចុះទៅអប់រំដល់អ្នកបើកបររថយន្តដឹកកម្មករចំនួន១៦នាក់ ឲ្យយល់ពេលបើកបរ និងផ្ទុកចំនួនមនុស្សដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ។
ការចុះទៅផ្សព្វផ្សាយនេះធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
អធិការនគរបាលស្រុកអង្គស្នូល បានឲ្យដឹងថា បើយោងតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងយោងតាមផែនការរបស់ការិយាល័យកណ្តាល សណ្តាប់ធ្នាប់សាធារណៈ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លោកបានដឹកនាំសណ្តាប់ធ្នាប់ ចរាចរណ៍ ស្រុកអង្គស្នួលចុះធ្វើការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបររថយន្តដឹកកម្មករ១៦គ្រឿង ដើម្បីឲ្យពួកគេគោរពដោយបើកបរត្រូវមានការប្រុងប្រយត្ន័ខ្ពស់ កុំបើកលើសល្បឿនកំណត់, ហាមបើកប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់, ហាមហូបជាតិស្រវ៉ឹង, ហាមកែឆ្នៃខុសលក្ខណៈដើម, ហាមផ្ទុកមនុស្សលើសកំណត់, ពេលបើកបរត្រូវមានលិខិតបទដ្ឋានគ្រប់គ្រាន់, ត្រូវមានប័ណ្ណបើកបរប័ណ្ណសំគាល់យានយន្ត, ត្រូវមានប័ណ្ណត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងត្រូវមានប័ណ្ណធ្វើអាជីវកម្ម។
លោកអធិការថា ចំណុចទាំងអស់នេះ អ្នកបើកបរត្រូវតែមានជាដាច់ខាត បើមិនដូច្នេះទេនគរបាលជំនាញ និងចាត់វិធានការទៅតាមផ្លូវច្បាប់ជាមិនខាន៕