(ភ្នំពេញ)៖ លោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំអភិបាលរងខណ្ឌ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ មន្រ្តីនគរបាលបច្ចេកទេសកោសល្យវិច្ច័យ និងនគរបាលមូលដ្ឋានខណ្ឌឬស្សីកែវ និងនគរបាលខណ្ឌចំការមន ជាច្រើននាក់ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ចុះទៅបិទគ្លីនិក De Beauté Clinic «ដឺបូតេ» ជាបណ្តោះអាសន្ន បន្ទាប់ពីមានហេតុការណ៍ វះកាត់ពង្រីកសុដន់ ខ្វះលក្ខណៈបច្ចេកទេស បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ បាត់បង់ជីវិតចោលប្ដី និងកូន៤នាក់ កាលពីរសៀលថ្ងៃម្សិលមិញ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
សូមបញ្ជាក់ថា គ្លីនិកឯកជនមួយនេះដែលតែងតែ ឮការផ្សាយពាណិជ្ជកម្មតាមវិទ្យុ ទូរទស្សន៍ និងកាសែតនោះ មានទីតាំងស្ថិតនៅក្បែររង្វង់មូលកាមកូស៊ីធី ផ្ទះលេខ១៩ ផ្លូវលេខ៣៥៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវដែលមានលោក ផែ ថុង ជានាយកមន្ទីរពេទ្យ មានលិខិតអនុញាត និងមានអាជ្ញាប័នត្រឹមត្រូវ សុពលភាពរយះពេល៨ឆ្នាំ គិតត្រឹមថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥តទៅ។
មន្រ្តីសាលាខណ្ឌឬស្សីកែវ បានឲ្យដឹងថា មកទល់ពេលនេះ លោក ផែ ថុង នាយកមន្ទីរពេទ្យឯកជនមួយនេះ នៅពុំទាន់ចូលខ្លួនមកដោះស្រាយបញ្ហា ជាមួយជនរងគ្រោះ និងទទទួលខុសត្រូវចំពោះមុខច្បាប់នៅឡើយទេ។
សូមបញ្ជាក់ថា ស្ត្រីវ័យ៣៦ឆ្នាំម្នាក់ បានស្លាប់ចោលប្តី និងកូន៤នាក់ ខណៈដែលព្យាយាមកែពង្រីកសុដន់នៅគ្លីនិក (De Beaut é Clinic) ដោយពេទ្យខ្វះបច្ចេកទេស នេះបើតាមការរៀបរាប់របស់ប្តីស្ត្រីរងគ្រោះ។ ប្តីរបស់ស្ត្រីរងគ្រោះបានប្រាប់ថា ប្រពន្ធរបស់គាត់ឈ្មោះ រស់ សុខនី អាយុ៣៦ឆ្នាំ មានកូន៤នាក់ និងមានស្រុកកំណើតនៅខេត្តក្រចេះ។
ប្តីរបស់ស្ត្រីរងគ្រោះបានរៀបរាប់ថា៖ មុនហេតុការណ៌ដែលប ណ្តាលឲ្យប្រពន្ធរបស់លោកស្លាប់បែបនេះ គឺប្រពន្ធរបស់គា ត់បានមើល Page Facebook របស់គ្លីនិកមួយ ដែលមាន យីហោ (ដឹបូតេ) នៅជិតរង្វង់មូលកាំកូបានផ្សាយពីវិធីកែស មម្ផស្សគឺពង្រីកដើមទ្រូង(សុដន់)ឃើញដូចនេះ ប្រពន្ធរបស់ លោកបានពិភាក្សាគ្នា ជាមួយលោក ដើម្បីទៅកែសម្ផស្សនៅ គ្លីនិកខាងលើ លោកក៏យល់ព្រមឲ្យប្រេពន្ធរបស់លោក ទៅ កែពង្រីកដើមទ្រូងដោយស្ត្រីរងគ្រោះបាន Call ទៅដោយកែ ពង្រីក ក្នុងតំលៃ៣០០០ដុល្លារ បន្ទាប់ពីនិយាយត្រូវគ្នាហើ យប្តីបានដឹកសប្រពន្ធដែលជាស្ត្រីរងគ្រោះពីក្រចេះ មកភ្នំពេ ញ។លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាថ្ងៃណាត់គ្លីនិកខាងលើបានធ្វើការវះកាត់សុដន់។
ក្រោយពីវះបាន២ថ្ងៃ គឺនៅថ្ងៃទី១៩ ខែវិច្ឆិកា គឺខាងស្ត្រីរងគ្រោះ ខាងលើមានអាការៈធ្ងន់ធ្ងរបំផុតក៏ខាងគ្លីនិកខាងលើដោះដៃ មិនព្រមទទួ លខុសត្រូវលើការវះកាត់ កែច្នៃពង្រីកសុដន់ របស់ស្ត្រីរង គ្រោះនោះទេ គឺបានប្រាប់គ្រួសាររបស់ ជនរងគ្រោះឲ្យដឹក ទៅសង្គ្រោះបន្ទាន់នៅគ្លីនិកមួយទៀត ដែលមានយីហោ ICU មានទីតាំងស្ថិតនៅផ្ទះលេខ៥ ផ្លូវ៤០២ ក្នុងសង្កាត់ទំ នប់ទឹក ខណ្ឌចំការមន លុះដឹកស្ត្រីរងគ្រោះមកដល់គ្លីនិក នេះ, ខាងគ្លីនិកបានពិនិត្យមើលអ្នកជំងឺ បន្ទាប់ពីនិត្យរួចហើ យគ្រូពេទ្យបានប្រាប់ទៅក្រុមគ្រួសារស្ត្រីរងគ្រោះថា គ្មាន សង្ឃឹមរស់ទេព្រោះខាងគ្លីនិកដឹបូតេចាក់ថ្នាំសណ្តំបានស៊ីសួតសតំរង់នោម និងថ្លើមអស់អាលីងហើយ។ រហូតដល់ម៉ោង ជាង៤៖៤០នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ត្រី ខាងលើក៏បានស្លាប់ចោលប្តី និងកូនបួននាក់តែម្តងទៅ៕