(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោតនាគនាំសំណាង ឡូតូ ៦/៣៩ បានទទួលនូវបទពិសោធន៍ ដ៏កំពូលនៃព្រឹត្តិការណ៍ដ៏រំភើប ក្នុងការផ្តល់សំណាងជាទឹកប្រាក់សំរាប់រង្វាន់ធំមហាអស្ចារ្យ ដូចដែលបានប្រកាសថា មានចំនួនរហូតដល់ ៥០ម៉ឺនដុល្លារអាមេរិក។ នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ ការចាប់ឆ្នោតលើវេទិកា​នៅឧទ្យានវត្តបុទុម ​លេខឆ្នោតនីមួយៗត្រូវបានចាប់ និងប្រកាសម្តងមួយៗ នៅចំពោះអ្នកទស្សនាដ៏ច្រើនកុះករ។ បុរសមហាសំណាងម្នាក់​ឈ្មោះ ហម បូរ៉ា រស់នៅភូមិត្រពាំងក្រ​ឡឹង បានឈ្នះរង្វាន់ធំ ហើយនាថ្ងៃដំបូង នៃការដំឡើងទឹកប្រាក់តែម្តង គឺថ្ងៃអាទិត្យ ទី១៣ វិច្ឆិកា។ បន្ទាប់ពីទទួលបានដំណឹងថា រង្វាន់ធំត្រូវបានបន្ថែម លោក ហម បានជាវឆ្នោតឡូតូចំនួន ៥០ ខ្សែបោះពុ​ម្ព​លើក្រដាស ដោយគិតជាទឹកប្រាក់ប្រមាណ ២៥ ដុល្លារអាមេរិក ពីកន្លែងចែកចាយឆ្នោតនាគនាំសំណាង ៦/៣៩ មួយកន្លែង ក្នុងចំណោមរាប់ពាន់កន្លែង ក្នុងរាជាណាចក្រកម្ពុជា គឺ ភ្នាក់ងារវេរលុយ ទ្រូ ម៉ានី។

លោក ហម បូរ៉ា ពិតជាបុរសមានសំណាងណាស់ ដោយសារលោកក៏ធ្លាប់ឈ្នះឆ្នោតឡូតូ៦/៣៩ នូវទឹកប្រាក់១,០០០ដុល្លារអាមេរិក ពីមុន​ផងដែរ! បន្ទាប់ពីបានជួបជាថ្មីម្តងទៀត ជាមួយលោកអគ្គនាយកក្រុមហ៊ុន នាគនាំសំណាង អូឡេ វេន័រ ដើម្បីផ្តល់នូវការអបអរសាទរ អ្នកឈ្នះរង្វាន់ធំដ៏សន្ធឹកសន្ធាប់ ដែលមិនធ្លាប់មានពីមុនមកនេះ លោក ហម បូរ៉ា បានបង្ហាញនូវស្នាមញញឹមដ៏ធំ ព្រមទាំងនិយាយបែបកំប្លែងថា គាត់នឹងព្យាយាមផ្សង​សំណាងបន្តទៀត ដើម្បីឈ្នះរង្វាន់ទឹកប្រាក់ ដ៏ច្រើនជាលើកទីបីទៀត។

លោក ហម រ៉ា បាននិយាយថា ខណៈលោកកំពុងចូលរួមពិសារអាហារល្ងាច ក្នុងពិធីមង្គលការមួយ លោកបានទទួលទូរស័ព្ទពី លោក សៀង ស៊ីម ដែលជាភ្នាក់ងារលក់ឆ្នោត ដែលលោកបានជាវ ប្រាប់ថា​លោក ប្រាកដជាត្រូវឆ្នោតឡូតូនាគនាំសំណាងរង្វាន់ធំ ៥០ម៉ឺនដុល្លារអាមេរិក ហើយ លោក សៀង ស៊ីម បានបន្តថា ឲ្យលោកពិនិត្យផ្ទៀងមើល ក្រដាសឆ្នោត ព្រោះថាគាត់បានលក់ឆ្នោតឲ្យ​តែលោកម្នាក់ប៉ុណ្ណោះ ក្រោយពីការចាប់ឆ្នោតលើកមុន។ គឺជាលើកទីពីរហើយ ដែលម្ចាស់ហាងជួសជុល ថែទាំឧបករណ៍អេឡិចត្រូនិក​ដ៏តូចមួយនេះ បានផ្តល់នូវលេខសំណាងឈ្នះឆ្នោតដល់ លោក ហម បូរ៉ា តាមរយៈឧបករណ៍មានប្រព័ន្ធផ្តល់លេខ ស្វ័យប្រវត្តិដ៏លឿន​របស់ក្រុមហ៊ុនឡូតូ៦/៣៩។ លោក ហម បូរ៉ា ជ្រើសរើសលេខ​ដោយខ្លួនឯងចំនួន ៣ដង ក្នុងចំណោយ ៥ដង ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ លេខដែលជ្រើសរើសដោយស្វ័យប្រវត្តិ បានធ្វើឲ្យគាត់ឈ្នះរង្វាន់ទាំងអស់។

សូមបញ្ជាក់ថា ឆ្នោតនាគនាំសំណាង ងាយស្រួលផ្សងសំណាង ដោយគ្រាន់តែជ្រើសរើសលេខចំនួន៦ខ្ទង់ ចាប់ពីលេខ១ ដល់៣៩។ បើសិនជាលេខទាំង៦ ចាប់ត្រូវ មិនថាតាមលំដាប់ ឬក៏មិនតាមលំដាប់ក៏ដោយ អ្នកចូលរួមផ្សងសំណាង​នឹងបានឈ្នះរង្វាន់ធំ។ សន្លឹកឆ្នោតនាគនាំសំណាង៦/៣៩ អាចជាវបាននៅទូទាំង២៥ ខេត្តក្រុង នាហាងនានា ដែលជាភ្នាក់ងារសាខារបស់ ទ្រូ ម៉ានី វេរលុយ ឬតាមរយៈ ការផ្ញើរសារ​ទៅក្រុមហ៊ុន ស្មាត ដោយមានលេខកូដ៦៦៣៩។ សន្លឹកឆ្នោតមួយសន្លឹកមានតម្លៃតែ២ពាន់រៀល​តែប៉ុណ្ណោះ (ប្រហែលជា០,៥ដុល្លារអាមេរិក) ។ លោកអ្នកដែលចូលរួមផ្សងសំណាង អាចជ្រើសរើសលេខដោយខ្លួនឯង ដោយមានចាប់ពីលេខ១ ដល់៣៩ ឬក៏អាចប្រើជំរើសមួយទៀត​គឺ ជ្រើសលេខសំណាងទាំង៦ខ្ទង់ ដោយចៃដន្យ តាមរយៈឧបករណ៍របស់ក្រុមហ៊ុន ដែលបំពាក់ប្រព័ន្ធវ័យឆ្លាតក៏បាន។

ថ្មីៗនេះ ក្រុមហ៊ុនឆ្នោតនាគនាំសំណាង បានបង្កើតឆ្នោតថ្មីមួយបន្ថែមទៀត ដែលមានលេខ ៥ខ្ទង់ ហៅថា ឆ្នោតនាគ​ប្រាំសំណាងពីរ និងប្រាំសំណាងបី ដែលទទួលការពេញនិយម​យ៉ាងលឿន ដោយសារលោកអ្នកអាចចូលរួម ផ្សងសំណាងបានក្នុងទឹកប្រាក់១០០រៀល គឺប្រមាណ០,០២៥ ដុល្លារអាមេរិក ហើយឆ្នោតប្រាំសំណាងនេះ ងាយស្រួលលេង ដោយអាចជ្រើសរើសលេខ ចាប់ពីលេខ០ ដល់លេខ៩។ លោកអ្នកដែលចូលរួមផ្សងសំណាងលេងឆ្នោត អាចជ្រើសរើស លេខប្រាំខ្ទង់ រាប់ចាប់ពីលេខ០ ដល់លេខ៩។ បើសិនជាលេខទាំងប្រាំខ្ទង់ ត្រូវតាមលំដាប់លរៀងគ្នាដូចលទ្ធផលឆ្នោត ទឹកប្រាក់ជាវឆ្នោត១០០រៀល នឹងត្រូវឈ្នះបាន៥០ ម៉ឺនរៀល គឺស្មើនឹង១២៥ដុល្លារអាមេរិក។ ឆ្នោតនេះមានប្រជាប្រិយភាពផងដែរ ក៏ដោយសារការផ្តល់នូវរង្វាន់លួងចិត្ត​ចំពោះការត្រូវ ២ខ្ទង់ខាងចុងតាមលំដាប់ សម្រាប់ប្រាំសំណាងពីរ ឬ៣ខ្ទង់ខាងចុងតាមលំដាប់ សម្រាប់ប្រាំសំណាងបី តាមការជ្រើសរើសរបស់លោកអ្នក៕