(ភ្នំពេញ)៖ រថយន្ដម៉ូដែល Jaguar ត្រូវបានគេទទួលស្គាល់ថា ជាម៉ាកដ៏ល្បីជាងគេក្នុងចំណោមរថយន្ដប្រណិត បែបស្ព័រ ជាងម៉ូដែលផ្សេងៗទៀត នៅក្នុងទីផ្សាររថយន្ដប្រណិតទាំងអស់។ ជាមួយនឹងការរចនានូវ បច្ចេកវិទ្យាទំនើបៗជាច្រើន ទើបធ្វើឲ្យអ្នកបើកបរទទួលបាននូវទំនុកចិត្តខ្ពស់ និងភាពកក់ក្ដៅជានិច្ច ពេលដែលកំពុងតែបើកបរនៅលើដងវិថីនានា ហើយគួបផ្សំជាមួយនឹងការ រចនាតួខ្លួនដ៏ស្រស់ឆើតឆាយដាច់គេ ទើបធ្វើឲ្យរថយន្ដម៉ូដែលដទៃទៀត ពិបាកនឹងប្រកួតប្រជែងជាមួយនឹង រថយន្ដនេះបានណាស់។
ដើម្បីរក្សាភាពល្បីល្បាញ និងបន្តពង្រីកទីផ្សារ ក៏ដូជាការគាំទ្រ ក្រុមហ៊ុន Jaguar បានសម្រេចចិត្តធ្វើការផលិតរថយន្ដ Jaguar ប្រភេទ SUV បែបស្ព័រជាលើកដំបូង ដែលធ្វើឲ្យរថយន្ដប្រភេទ SUV នេះជាម៉ូដែលទំនើបជាងរថយន្តប្រភេទដូចគ្នាផ្សេងទៀត។
JAGUAR F-PACE ជាប្រភេទរថយន្ដប្រណិត SUV ដំបូងគេបង្អស់ ដែលត្រូវបានរចនាឡើងជាលក្ខណៈបែបរថយន្ដស្ព័រ ដែលមានខែ្សស្រលាយចេញពីរថយន្ត Jaguar F-Type មើលទៅគួរឲ្យទាក់ទាញជាងគេបំផុត។ ទាំងផ្នែកខាងក្នុង និងខាងក្រៅ ត្រូវបានរំលិចជាលក្ខណៈរថយន្ដបែបស្ព័រជាច្រើន មិនមាននៅប្រភេទរថយន្ដ SUV។
អ្វីដែលពិសេសជាងនេះ អ្នកជំនាញបានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធការពារសុវត្ថិភាពជាច្រើនទៀត ដែលធ្វើឲ្យរថយន្ដមួយនេះកាន់មានភាពទាក់ទាញ និងងាយស្រួលក្នុងការប្រើប្រាស់ និងអាចបើកបរបានគ្រប់ស្ថានភាពផ្លូវលំបាកទាំងអស់។
JAGUAR F-PACE នេះ នឹងមានវត្តមាននូវទីផ្សាររថយន្ដក្នុងប្រទេសកម្ពុជាយើង នៅចុងសប្តាហ៍ក្រោយនេះ ដែលត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន RMA Cambodia។
ព័តមានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង: 023 888-811 / 070 999-111 | http://www.jaguarcambodia.com