(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៉ី) ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មានអ្នកជំងឺទាំងអស់ ៥,១៣៦នាក់ បានចូល និងចេញពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ៤,៥៦៥នាក់ និងអ្នកជំងឺចូលសម្រាក និងព្យាបាលជាចេញពីមន្ទីរពេទ្យទៅផ្ទះវិញមានចំនួន ៥៧១នាក់។
ជំងឺទាំងនោះបានមកពិនិត្យ និងព្យាបាលនៅ៖ ផ្នែកជំងឺបេះដូង និងលោហិតសាស្ត្រ ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ ផ្នែកជំងឺទូទៅ និងសន្លាក់ ផ្នែកជំងឺឆ្លង ផ្នែកប្រពោធនកម្មវេជ្ជសាស្ត្រ ផ្នែកជំងឺសរសៃប្រសាទ ផ្នែកជំងឺសួត និងរបេង ផ្នែកជំងឺមហារីក ផ្នែកជំងឺពិគ្រោះផ្លូវចិត្ត ផ្នែកជំងឺកុមារ ផ្នែកជំងឺសង្គ្រោះបន្ទាន់ ផ្នែកជំងឺវះកាត់ពោះ និងទ្រូង ផ្នែកជំងឺវះកាត់បាក់បែក និងសរសៃរប្រសាទ ផ្នែកជំងឺវះកាត់កុមារ និងកែលម្អ ផ្នែកជំងឺវះកាត់ប្រព័ន្ធទឹកនោម ផ្នែករោគស្ត្រី ផ្នែកសម្ពព ផ្នែកជំងឺត្រចៀក បំពង់ក ច្រមុះ ផ្នែកចក្ខុរោគ ផ្នែកទន្តសាស្ត្រ ផ្នែកជំងឺមុន និងក្រោយវះកាត់ និងមណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ៕