(ភ្នំពេញ)៖ MV Original Song លើកដំបូង របស់​តា​រាចម្រៀងស្រីវ័យក្មេង កញ្ញា លីន ឌី គឺបទ «ម​នុស្ស​មាន​បញ្ហា​​ឲ្យ​ធ្វើ​ធម្មតា​ម្ដេច​ទៅ ?» ត្រូវបានក្រុមការងារ I Like Original Song ប្រកាសត្រៀ​ម​ចេញ MV ជាផ្លូវការ បន្ទាប់ពីចំណាយពេលផលិត ជាច្រើនខែមកហើយនោះ។

ថ្លែងនៅក្នុងសន្និសីទសាព័ត៌មាន នារាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលរៀបចំធ្វើឡើង នៅ​ភោជនីយដ្ឋាន Forest ក្រុម​ការងារ I Like Original Song បានលើកឡើងថា នេះជាលើកទី១ ដែលមានការសហការគ្នា ដើម្បីបង្កើត MV Original Song បទ «ម​នុស្ស​មាន​បញ្ហា​ឲ្យ​ធ្វើ​ធម្មតា​ម្ដេច​ទៅ?» នេះឡើង ដើម្បីជួយលើកកម្ពស់វិស័យចម្រៀងរបស់ខ្មែរ ឲ្យកាន់តែមានភាពរីកចម្រៀ​ង និងអាចប្រជែងយកទីផ្សាគាំទ្រ ពីទស្សនិកជន។

ក្រុម I Like Original Song បានបញ្ជាក់ទៀត​ថា ក្រុមនេះបានបង្កើតឡើង គឺមានគ្នាចំនួន៥នាក់ មានអ្នកនិពន្ធមួយនាក់,​អ្នកដឹកនាំសម្តែងម្នាក់ និងតារាចម្រៀងចំនួន៣នាក់។ ប៉ុន្តែចំពោះ MVO​rig​inal Song បទដំបូងគេ ដែលយើងត្រៀបចេញនេះ មានតែ១បទប៉ុណ្ណោះ គឺ «ម​នុស្ស​មាន​បញ្ហា​ឲ្យ​​ធ្វើ​ធម្មតា​ម្ដេច​ទៅ?» ច្រៀងដោយ​កញ្ញា លីន ឌី ។

ជាមួយគ្នានឹងការប្រកាសត្រៀម​ចេញMV Original Song បទ «ម​នុស្ស​មាន​បញ្ហា​ឲ្យ​​ធ្វើ​​ធម្មតា​ម្ដេ​ច​ទៅ​?» នេះដែរ I Like Original Song បានបង្ហាញក្តីសង្ឃឹមថា នៅថ្ងៃអនាគត់វិស័យច​ម្រៀ​ង​រប​ស់ខ្មែ​រ នឹងមានការរីកចម្រើនខ្លាំងជាងនេះ ខណៈ​បច្ចុប្បន្ន គឺមានការផ្លាស់ប្តូរច្រើន​​ ពី​ការច​ម្លងបទបរទេសមកជ្រើស​ និពន្ធបទថ្មី ដោយខ្លួនឯងជាស្នាដៃ​របស់ខ្មែរ។ ជាក់សម្តែងដូចជាក្រុម I Like Original Song របស់ពួកយើងផ្ទាល់អ្វី ដែលជាគោលបំណងសំខាន់ គឺការផលិតបទ «Origi​nal Song»៕