Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបការជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតថ្នាំមួយចំនួន

21-11-2016 12:17

(ព្រះសីហនុ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ចាប់បានជនសង្ស័យ៥នាក់ ដកហូតបានថ្នាំមួយចំនួនផងដែរ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង​នៅចំណុច ក្រុមទី៤ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

លោកវរសេនីយ៍ត្រី សួស សីលា នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានដឹងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ ថាជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនបាន ទី១៖ ឈ្មោះ កែវ រតនៈ អាយុ២៧ឆ្នាំ ទី២៖ឈ្មោះ ឌី វណ្ណៈ អាយុ២៤ឆ្នាំ ទី៣៖ឈ្មោះ គន សេត អាយុ១៩ឆ្នាំ ទី៤៖ឈ្មោះ ចាន់ តារាភឿន អាយុ១៩ឆ្នាំ និងទី៥៖ឈ្មោះ សុខ សុភាព អាយុ២៤ឆ្នាំ។

លោកនាយការិយាល័យ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីនទឹកកក៩កញ្ចប់ កូនកាំបិត១ ទូរស័ព្ទដៃ៥គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥ ត្រូវបានបញ្ជូនខ្លួនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕