(កំពត)៖ យ៉ាងហោចណាស់ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារតែរថយន្ដសាំងយ៉ុងមួយគ្រឿង បុកចំពីមុខពេញទំហឹង។ ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុចមុខក្លោងទ្វារចូលវត្ដភ្នំស លេីកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីនគរបាលចរាចរណ៍ ស្រុកទឹកឈូ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដសាំងយ៉ុងមួយគ្រឿង បើកបរក្នុងទិសដៅពីជេីងទៅត្បូង លុះដល់ចំណុចកើតហេតុស្រាប់តែរថយន្ដរេចង្កូត បុកម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ព័ណ៌ខ្មៅ ពាក់ស្លាកលេខកំពត1C-0379 ដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យជនរងគ្រោះដែលជិះលើម៉ូតូ ម្នាក់ស្លាប់ និងម្នាក់រងរបួស។
នគរបាលបញ្ជាក់ថា ជនរងគ្រោះទី១៖ឈ្មោះ បុង អៃ អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត (របួសធ្ងន់) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរបេទ្យបង្អែកខេត្ត និងទី២៖ ឈ្មោះ កែវ រតនា អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (ស្លាប់នៅនឹងកន្លែងកេីតហេតុ)។
ក្រោយកើតហេតុ ម៉ូតូត្រូវបានសមត្ថកិច្ចជំនាញដឹកយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលមូលដ្ឋាន ដើម្បីស្វែងរករថយន្តបង្កមកចាត់ការតាមច្បាប់៕