(រតនគិរី)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានណែនាំដល់មន្រ្ដីបុគ្គលិក នៅសាខាខេត្តរតនគិរី ត្រូវខិតខំបំរើការងារជូនប្រជាពលរដ្ឋឲ្យបានល្អ ដ៏ដូចជាធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុផ្សេងៗទៀត ដែលមាននៅក្នុងខេត្តរតនគីរីនេះផងដែរ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ និងឆាប់រហ័ស។
ការណែនាំរបស់លោក ជា ចាន់តូ ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងឱកាសដែលលោកចុះសំណេះសំណាលជាមួយមន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជា សាខាខេត្តរតនគិរី៕