(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែវិច្ឆិកាម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសកើនឡើង១៥លើក ស្លាប់មនុស្ស៥នាក់ របួសធ្ងន់២៧នាក់ និងរបួសស្រាល១៧នាក់។

របាយការណ៍ដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើក ខូចខាតរថយន្តតូច៧គ្រឿង រថយន្តធំ២គ្រឿង ម៉ូតូ១៦គ្រឿង ហើយមូលហេតុនៃគ្រោះថ្នាក់នេះដោយសារ បើកបរល្បឿនលឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ មិនគោរពសិទ្ធិ និងប្រជែង៕