(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ នគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១១ករណី ឃាត់ខ្លួនមនុស្ស២៤នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១៤នាក់ និងមុខសញ្ញាប្រើប្រាស់១០នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៥៣៣.៦៣ក្រាម, ៥កញ្ចប់ធំ និង៧៥កញ្ចប់តូច និងថ្នាំមេតំហ្វេតាមីន (wy) ៥គ្រាប់។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀនបង្រា្កប១ករណី ឃាត់ខ្លួន៣នាក់, នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នរគបាលរាជធានីភ្នំពេញ បង្រា្កប៣ករណីឃាត់ខ្លួន៣នាក់, នគរបាលកណ្ដាល បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តបាត់ដំបង បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលព្រៃវែង បង្រា្កប១ករណីឃាត់ខ្លួន ៣នាក់, នគរបាលកំពង់ចាម បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលកំពង់ឆ្នាំង បង្រា្កប១ករណីឃាត់ខ្លួន៩នាក់ និងនគរបាលកំពង់ស្ពឺ បង្រា្កប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់៕