(ភ្នំពេញ)៖ ស្ត្រីវ័យ៣៦ឆ្នាំម្នាក់បានស្លាប់ចោលប្តីនិងកូន ខណៈដែលព្យាយាមកែពង្រីកសុដន់នៅគ្លីនិក (De Beauté Clinic) ជិតរង្វង់កាំកូស៊ីធី ដោយពេទ្យខ្វះបច្ចេកទេស នេះបើតាមការរៀបរាប់របស់ប្តីស្ត្រីរងគ្រោះ។ ប្តីរបស់ស្ត្រីរងគ្រោះបានប្រាប់ថា ប្រពន្ធរបស់គាត់ឈ្មោះ រស់ សុខនី អាយុ៣៦ឆ្នាំ មានកូនបួននាក់ និងមានស្រុកកំណើតនៅខេត្តក្រចេះ។
ប្តីរបស់ស្ត្រីរងគ្រោះបានរៀបរាប់ថា៖ មុនហេតុការណ៌ដែលបណ្តាលឲ្យប្រពន្ធរបស់លោកស្លាប់បែបនេះ គឺប្រពន្ធរបស់គាត់បានមើល Page Facebook របស់គ្លីនិកមួយដែលមានយីហោ (ដឹបូតេ) នៅជិតរង្វង់មូលកាំកូបានផ្សាយពីវិធីកែសមម្ផស្សគឺពង្រីកដើមទ្រូង(សុដន់)ឃើញដូចនេះ ប្រពន្ធរបស់លោកបានពិភាក្សាគ្នា ជាមួយលោក ដើម្បីទៅកែសម្ផស្សនៅគ្លីនិកខាងលើ លោកក៏យល់ព្រមឲ្យប្រេពន្ធរបស់លោក ទៅកែពង្រីកដើមទ្រូងដោយស្ត្រីរងគ្រោះបាន Call ទៅដោយកែពង្រីក ក្នុងតំលៃ៣០០០ដុល្លារ បន្ទាប់ពីនិយាយត្រូវគ្នាហើយប្តីបានដឹកសប្រពន្ធដែលជាស្ត្រីរងគ្រោះពីក្រចេះ មកភ្នំពេញ។
លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាថ្ងៃណាត់ គ្លីនិកខាងលើបានធ្វើការវះកាត់សុដន់ក្រោយពីវះបាន២ថ្ងៃ គឺនៅថ្ងៃទី១៩ ខែវិច្ឆិកា គឺខាងស្ត្រីរងគ្រោះ ខាងលើមានអាការធ្ងន់ធ្ងរបំផុតក៏ខាងគ្លីនិកខាងលើដោះដៃ មិនព្រមទទួលខុសត្រូវលើការវះកាត់កែច្នៃពង្រីកសុដន់ របស់ស្ត្រីរងគ្រោះនោះទេ គឺបានប្រាប់់គ្រួសាររបស់ ជនរងគ្រោះឲ្យដឹកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកមួយទៀត ដែលមានយីហោ ICU មានទីតាំងស្ថិតនៅផ្ទះលេខ៥ ផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន លុះដឹកស្រ្តីរងគ្រោះមកដល់គ្លីនិកនេះ, ខាងគ្លីនិកបានពិនិត្យមើលអ្នកជំងឺ បន្ទាប់ពីនិត្យរួចហើយគ្រូពេទ្យបានប្រាប់់ទៅក្រុមគ្រួសារស្ត្រីរងគ្រោះថា គ្មានសង្ឃឹមរស់ទេ ព្រោះខាងគ្លីនិកដឹបូតេចាក់ថ្នាំសណ្តំបានស៊ីសួតសតំរង់នោម និងថ្លើមអស់អាលីងហើយ។ រហូតដល់ម៉ោងជាង៤៖៤០នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ត្រីខាងលើក៏បានស្លាប់ចោលប្តី និងកូនបួននាក់តែម្តងទៅ៕