Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ថោង ខុន និងអភិបាលខេត្តព្រះសីហនុ បន្ត​ចុះ​ត្រួតពិនិត្យការងារលើផែន​ការត្រៀមរៀប​ចំបុណ្យ​សមុទ្រ

20-11-2016 22:54

(ព្រះសីហនុ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបន្តបើកកិច្ចប្រជុំត្រួតពិនិត្យការងារមួយចំនួនទៀត ជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាឲ្យការងារត្រៀមរៀបចំបុណ្យសមុទ្រ ប្រព្រឹត្តទៅដោយទាន់ពេលវេលា និងល្អប្រសើរបំផុត។

ក្នុងកិច្ចប្រជុំដ៏ផុសផុលនោះ លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងថា លោកបានចុះត្រួតពិនិត្យទីតាំងការដ្ឋាន សម្រាប់រៀបចំពិធីបុណ្យសមុទ្រ ដែលគិតត្រឹមរយៈពេលនេះ ការងារខ្លះសម្រេចបាន ៧០ភាគរយ ការងារខ្លះសម្រេចបាន ៨០ភាគរយហើយ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «ជារួម រាល់ការងារទាំងអស់ អាចសម្រេចបានតាមផែនការកំណត់ហើយ»

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៥ (ជុំទី២) នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី២៣-២៤-២៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ នាខេត្តព្រះសីហនុ ពិសេសព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕