(កំពង់ស្ពឺ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រាប់ឲ្យដឹងថា សកម្មជន និងពលរដ្ឋគាំទ្របក្សសង្គ្រោះជាតិ ១១០០នាក់ ប្រកាសឈប់គាំទ្របក្សសង្គ្រោះជាតិ និងសុំចូលជាសមាជិកអង្គការយុវជនកិច្ចការសង្គម ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិឃុំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កញ្ញា ធី សុវណ្ណថា បានលើកឡើងបែបនេះ ខណៈដែលកញ្ញា បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ជាង១ពាន់នាក់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅខេត្តកំពង់ស្ពឺ។
កញ្ញា ធី សុវណ្ណថា បានបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការកញ្ញាឲ្យដឹងថា «ព្រឹកនេះ វេទិកា(ទី៤៤) សកម្មជន និងពលរដ្ឋគាំទ្របក្សសង្គ្រោះជាតិ ១១០០នាក់ ប្រកាសឈប់គាំទ្របក្សសង្គ្រោះជាតិ និងសុំចូលជាសមាជិក អង្គការយុវជនកិច្ចការសង្គម ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិឃុំសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ»។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងវេទិកាទី៤៣ ធ្វើឡើង នៅខេត្តកណ្តាល កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រកាស បញ្ជូលសមាជិកថ្មី ចំនួន១,០០០នាក់ នៅស្រុកមុខកំពូល ខេត្តកណ្ដាល ចូលក្នុងអង្គការយុវជនកិច្ចការសង្គមរបស់ខ្លួន។កញ្ញា បានបញ្ជាក់ថា ប្រជាជនទាំង១ពាន់នាក់នោះ សុទ្ធតែប្រកាសឈប់គាំទ្រគណបក្សសង្គ្រោះជាតិ៕