(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ អង្គការសង្គមសុីវិល បងប្អូនប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស ប្រមាណជាង ១០០០ អង្គ-នាក់ ដាំកូនឈើចំរុះចំនួន ៥,០០០ដើម។
ការដាំកូនឈើចម្រុះនេះ ត្រូវបានធ្វើនៅតំបន់ប៉ើងតានាន់ ស្ថិតនៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប៕