ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចាត់ឲ្យក្រុមការងារ ចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅសង្កាត់ផ្សារដេប៉ូ២ ជិត១ពាន់នាក់
20-11-2016 11:46
(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខណ្ឌទួលគោក សហការ ជាមួយក្រសួងសុខាភិបាល មន្ទីពេទ្យអង្គឌួង ពេទ្យកុមារជាតិ និងពេទ្យលោកសង្ឃ ពេទ្យ រុស្ស៊ី និង មន្ទីរសុខាភិបាលរាជធានី អមដោអភិបាលឃណ្ឌទួលគោក ចុះមកពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ នៅវិទ្យាល័យជាស៊ីមសន្ធរមុខ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូ២ បានជិត១០០០នាក់។
គួរបញ្ជាក់ថា លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខណ្ឌទួលគោក និងក្រុមការងារ សហការជាមួយមន្ទីរពេទ្យមួយចំនួន ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូន ប្រជាពលរដ្ឋជរៀងរាល់សប្តាហ៍ នៅតាមគោលដៅខុសៗគ្នា ក្នុងខណ្ឌទួលគោក៕