(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្ត និង ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារយុវជនស្រុកពញាក្រែក សកម្មជនយុវជនឃុំ និងលោក ប្រធានមន្ទីរកសិកម្មខេត្ត ព្រមទាំង មន្ទីរអង្គភាពនានា ប្រជាពលរដ្ឋស្ម័គ្រចិត្ត ចុះជួយច្រូតស្រូវ ជូនកសិករ ដែលមានជីវភាពក្រលំបាកខ្វះខាតកម្លាំងពលកម្ម។

ការចុះជួយរបស់លោក ហាក់ សុខមករា និងក្រុមការងារ បានធ្វើឡើង ក្រោយពីមើលឃើញការលំបាកក្រីក្រខ្វះខាតកម្លាំងពលកម្ម របស់ ប្រជាកសិករឈ្មោះ អ៊ុត ធន់ និង ប្រពន្ធឈ្មោះ ប៊ឹមសាមី (ទើបឆ្លងទន្លេររួច) មុខរបរកសិករ នៅភូមិធ្លកឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានស្រូវកំពុងទុំក្នុងទឹកដែលមិនអាចទុកយូរបាន អាចធ្វីអោយរលួយ ចំនួន ៩៥០០ ម៉ែត្រក្រឡា។

ប៉ុន្តែប្រជាកសិករខាងលើនេះ មានការលំបាក និងខ្វះខាត មិនអាចប្រមូលផលបាន ទើបក្រុមការងាររបស់លោក បានចុះជួយ ​និងសម្រូលដល់ការលំបាករបស់ពួកគាត់នាពេលនេះ៕