(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងធ្វើសន្និសីទកាសែត ទាក់ទងនឹងការត្រៀមប្រកាសសាលដីកាស្ថាពរ លើបណ្ដឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ ប្រឆាំងនឹង ខៀវ សំផន និង នួន ជា នៅវេលាម៉ោង១០៖០០នាទី ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ។
តាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា សន្និសីទកាសែតនេះ នឹងត្រូវបានប្រារព្ធឡើង ក្នុងសណ្ឋានគារសាន់វេ រាជធានីភ្នំពេញ៕
សូមអាចសេចក្ដីជូនដំណឹងរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង នៅខាងក្រោមនេះ៖