(កំពង់ស្ពឺ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបណ្តាលមនុស្សចំនួន១២នាក់រងរបួស នៅព្រលប់នៅវេលាម៉ោង១៨៖០០នាទីថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០១៦ នៅលើផ្លូវក្រាលកៅស៊ូពីផ្សារស្លាបលែង ទៅផ្សារបាង្កសីត្រង់ចំណុចភូមិអង្គក្ដី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បង្កឡើងដោយរថយន្តម៉ាកកូរ៉េដឹកកម្មករ-កម្មការិនី កាត់ដេរប្រភេទ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខភ្លំពេញ៖ 2J-2739 ម្ចាស់រត់គេចខ្លួនបាត់ ។ តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកកម្មករនេះបើកមកដល់ចំណុចខាងលើបានបុក និងម៉ូតូបើកស្របគ្នា ហើយរថយន្ត បានជ្រុលចង្កួតធ្លាក់ផ្លូវបណ្ដាល
ឲ្យក្រឡាប់ផ្ងាជើងឡើងលើ ធ្វើឲ្យមនុស្សចំនួន៨នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត និងរបួសស្រាល១២នាក់ផ្សេងទៀត ត្រូវដឹក ទៅព្យាបាលនៅមន្ទីរពេទ្យឯកជនផ្សារសង្ក័សី៕