Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសាររថយន្តមិនស្គាល់ម៉ាក បើកគៀរបោកក្បាលនឹងថ្នល់ ក្នុងស្រុកក្រគរ

19-11-2016 21:51

(ពោធិ៍សាត់)៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកកៀរអ្នកជិះម៉ូតូម្នាក់ បណ្ដាលឲ្យដួលបោកផ្ទប់នឹងថ្នល់រងរបួសន់ បញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា។

ហេតុការណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៧ និង១៥៨ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះ ដែលរបួសធ្ងន់ធ្ងរនោះ មានឈ្មោះ ស៊ូ ភារុណ អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ។ លោកអធិការបន្តថា ជនរងគ្រោះបានបើកម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ២០០៥ ព័ណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ មានជនមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តមិនស្គាល់ម៉ាក ស្របទិសគ្នា មកកៀរបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំណែករថយន្តបង្កសមត្តកិច្ចកំពុងស្រាវជ្រាវ ដើម្បីនាំខ្លួនមកចាត់ការតាមនីតិវិធី៕