Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជុំវិញករណីឪពុកក្មេងស្ទាវប៉ងចង់សម្លាប់ខ្លួន ! សម្តេចតេជោ ហ៊ុន សែន៖ «សូមប្អូនកុំធ្វើរឿងអ្វីឱយលើសពីអ្វីដែលបានកើតឡើងរួចមកហើយ, សូមកុំឱយកំទេចភ្លើងមួយក្លាយជាអគ្គិភ័យ»

19-11-2016 19:36

(ភ្នំពេញ)៖ ជុំវិញករណីឪពុកក្មេងស្ទាវដែលមានជម្លោះជាមួយឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង អាវុធហត្ថលើផ្ទៃប្រទេស ប៉ងចង់សម្លាប់ខ្លួន ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលទៅ Comment នៅលើ Facebook របស់ Fresh News យ៉ាងដូច្នេះថា៖ «សូមប្អូនកុំធ្វើរឿងអ្វីឱយលើសពីអ្វីដែលបានកើត ឡើងរួចមកហើយ។ សូមកុំឱយកំទេចភ្លើងមួយក្លាយជាអគ្គិភ័យ។ ស្ងប់ចិត្តដោះស្រាយដោយសម្រួល»

សូមជំរាបថា រឿងរ៉ាវដ៏កក្រើកក្នុងបណ្តាញសង្គម រវាងក្មេងស្ទាវមានជម្លោះជាមួយ ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង អាវុធហត្ថលើផ្ទៃប្រទេស កាលពីយប់ ម្សិលមិញ រហូតដល់រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយទេ, ប៉ុន្តែនៅរសៀលថ្ងៃសៅរ៍នេះឪពុករបស់ក្មេងស្ទាវដែល មានជម្លោះជាមួយ ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហោះតាម Facebook ថា នឹងទៅសម្លាប់ខ្លួនដោយបាននិយាយថា៖ «ខ្ញុំតូចចិត្តខ្លួនខ្ញុំណាស់ ទុក្ខប៉ុណ្ណាដែរធ្វើបាបកូនខ្ញុំ ទុក្ខប៉ុណ្ណាក៏ខ្ញុំទទួលដែរ ខ្ញុំជួយអ្នកជំងឺរាប់ពាន់ ខ្ញុំគ្មានបានអ្វីពីអ្នកជំងឺទេ ជំងឺជេរម៉ែក៏ខ្ញុំមានដែរ តែខ្ញុំយកទោសពៃអ្វីទេ ហេតុអ្វីអនុគ្រោះឲ្យ កូនខ្ញុំមិនបាន»