(ភ្នំពេញ)៖ បន្ទាប់ពីក្រុមអតីតអ្នកបើករថយន្តកាពីតូលចំនួន ៤៥នាក់ បានលើកគ្នាដង្ហែក្បួនតវ៉ាម្ដងទៀត ទៅកាន់ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីដាក់លិខិតស្នើសុំអន្តរាគមន៍ពីសម្ដេចតេជោ ​ឱ្យជំរុញដល់ក្រុមហ៊ុនកាពីតូល ទទួលយកពួកគាត់ចូលធ្វើការវិញ ក្រោយពីបញ្ឈប់ អស់រយៈពេលជាង ១ឆ្នាំមកនេះ កាលពីម្សិលមិញនោះ, ដោយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សហជីពអ្នកបើកបរ និងបុគ្គលិកនៃក្រុមហ៊ុនកាពីតូល បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសូមធ្វើការថ្កោលទោស សហភាពការងារកម្ពុជារបស់ លោក អាត់ ធន់ និងឈ្មោះ អៀង គឹមហ៊ុន ព្រមទាំងអតីតអ្នកបើកបរប្រហែល ៤៥នាក់ ដែលបានញុះញ៉ង់ និងដឹកនាំកម្លាំងជនពាលពីខាងក្រៅ បង្កឲ្យមានអំពើហិង្សាជាច្រើនលើកច្រើនសាមក នៅខាងមុខទីស្នាក់ការរបស់ក្រុមហ៊ុន​។

នៅក្នុងសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា «សហជីពយើងខ្ញុំ សូមឲ្យសហភាពការងារកម្ពុជាគិតពិចារណាឡើងវិញនូវទង្វើរបស់ខ្លួន ដែលមាត់របស់ លោកនិយាយថា គោរពច្បាប់ ប៉ុន្តែទង្វើរបស់លោកមិនបានស្តែងនូវអ្វីដែលដូចដែលលោកបាននិយាយនោះទេ។ សហជីពយើងខ្ញុំសូមសំណូមពរ ដល់អង្គការជាតិ អន្តរជាតិ និងម្ចាស់ជំនួយរបស់សហភាពការងារកម្ពុជា មេត្តាតាមដានឲ្យបានដិតដល់នៅទង្វើរបស់ សហភាពការងារកម្ពុជានេះ ដែលកំពុងរុញច្រានកម្មករឲ្យមានបញ្ហា ដោយប្រើប្រាស់រូបភាពជាជួយការពារសិទ្ធិកម្មករទៅវិញ, សូមសំណូមពរដល់រាជរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាចាត់វិធានការតាមច្បាប់ ចំពោះសហជីពដែលតែងតែដើរញុះញ៉ង់កម្មករឲ្យប្រព្រឹត្តផ្ទុយនឹងច្បាប់»

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់សហជីពអ្នកបើកបរ និងបុគ្គលិកនៃក្រុមហ៊ុនកាពីតូល៖