(កណ្ដាល)៖ មន្ត្រីជលផលស្រុកលើកដែក សហការជាមួយកម្លាំងវរការពារព្រាំដែន៦០១ និងកម្លាំងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទ២គោលដៅ ធ្វើការរឹបអូសមាត់លូស្បៃ​មុងបាន២៩​មាត់លូ និងរបាំងស្បៃមុង១,៤៥០ បង្គោល៤,១០០ដើម ចាក់លែងត្រី១១០គីឡូក្រាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងចំណុចបាតឹង និងបឹងវែង ក្នុងឃុំក្អមសំណរ ស្រុកលើក​ដែក​។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោក វិត ធារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល។ លោកនាយខណ្ឌរដ្ឋបាល បានឲ្យដឹងថា ប្រតិបត្តិការនេះ គោលដៅទី១៖ នៅចំណុច​បឹងបាតឹង ឃុំក្អមសំណរ ធ្វើការបង្ក្រាបបានមាត់លូចំនួន១៣មាត់លូ របាំងស្បៃមុងបានចំនួន៦៥០ម៉ែត្រ បង្គោលចំនួន៦០០ដើម និងចាក់លែងត្រី៥០គីឡូក្រាម និងគោលដៅទី២៖ ក្នុងបឹងវែង ឃុំក្អម​សំណរ ធ្វើការបង្ក្រាបបានមាត់លូចំនួន១៦មាត់លូ របាំងស្បៃមុង៨០០ម៉ែត្រ បង្គោល៨០០ដើម និងចាក់លែងត្រី៦០គីឡូក្រាម។

លោកបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទ គឺវាមិនខុសពីវែកចកនោះទេ ដោយបង្ក្រាបរួចហើយ ប៉ុន្តក្រុមអ្នកប្រព្រឹត្តបទល្មើសលួចដាក់ពីក្រោយ ប៉ុន្តែទោះបីជាមួយណាក៏ដោយ លោកនឹងខិតខំ​ដឹកនាំបង្ក្រាប ឲ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណាឲ្យបទល្មើសមានការថយចុះ៕