(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោតនាគសំណាង បានប្រកាសស្វែងរកអ្នកឈ្នះរង្វាន់ Jackpot ៥០ម៉ឺនដុល្លារអាមេរិក តាមរយៈការចាប់ឆ្នោត​យប់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះដោយទៅលើអ្នក​ខេត្តកំពង់ស្ពឺ យ៉ាងពិតប្រាកដគឺ លោក ហម ប៉ូរ៉ា​។

ក្នុងជំនួបពិធីផ្តល់រង្វាន់ ដល់ទីកន្លែងស្នាក់ផ្ទាល់ របស់ លោក ហម បូរ៉ា ដែលរស់នៅភូមិផ្សារ ត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នោះលោកបានប្រាប់ថា រូបលោកជាអតិថិជន របស់ឆ្នោតសំណាងនេះ ហើយលោកមានអារម្មណ៍រំភើបណាស់ និងស្ទើរតែមិនជឿទៀតផង ថាបានឈ្នះទឹកប្រាក់ Jackpot ៥០ម៉ឺនដុល្លាពីក្រុមហ៊ុនឆ្នោត នាគនាំសំណាង។ ក្រោយពីរូបលោកបាន ឈ្នះរង្វាន់នេះ លោកនឹងធ្វើការបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន៥ពាន់ដុល្លារ ផ្ដល់ជូនវត្តចំនួនពីរ ក្នុងមួយវត្ត២ពាន់ដុល្លារ និងផ្ដល់ជូនទៅសាលារៀនមួយ២ពាន់ដុល្លារ ហើយលោកនិងមានគម្រោង ពង្រីកអាជីវកម្មរបស់គាត់ឲ្យកាន់តែធំផងដែរ។

លោក ហម បូរ៉ា បានបញ្ជាក់ថា «កាលពីថ្ងៃនោះ ខ្ញុំកំពុងតែនៅពិធីមង្គលការរបស់គេ ហើយសម្រាប់តែក្រុមហ៊ុនឆ្នោត​នាគសំណាង បានទូរសព្ទមកឲ្យខ្ញុំពិនិត្យលេខឆ្នោត​របស់ខ្ញុំ ហើយពេលមើលច្បាស់លាស់ គឺពិតជារូបខ្ញុំមែនដែលត្រូវលេខឆ្នោតនេះ ខ្ញុំក៏រំភើបខ្លាំងឈប់នៅពិធីមង្គលការគេ ក៏បើកឡានផ្ទះវិញប្រាប់អ្នកផ្ទះឲ្យអរជាមួយគ្នា ។ ថ្ងៃដែលខ្ញុំលេងនោះ ខ្ញុំបានលេងអស់៥០ខ្សែ​។ ខ្ញុំស្គាល់ឆ្នោតនេះតាមរយៈភ្នាក់ងារចែកចាយ ដែលលក់ក្នុងតំបន់នេះ!»

លោក Ole Vagner អគ្គនាយកក្រុមហ៊ុនឆ្នោតនាគសំណាង មានប្រសាសន៍ថា សូមអបអរសារទ​ដល់លោក ហម បូរ៉ា ដែលបានលេងឆ្នោតនេះ។ នេះជាការពិតប្រសិនបើ លោកមិនបានលេងនោះ លោកក៏មិនឈ្នះរង្វាន់ធំនេះដែរ។ ឆ្នោតនេះជាឆ្នោតល្អបំផុតសម្រាប់កម្ពុជា ដែលចំណាយក្នុងការផ្សងសំណាង អស់ត្រឹមតែ២ពាន់រៀល អាចនឹងឈ្នះបានលុយវិញ កន្លះលានដុល្លារអាមេរិក ។

ក្នុងនាមលោកតំណាងឲ្យ ឆ្នោតនាគសំណាង បាននិយាយថា លោកពិតជាសប្បាយចិត្ត​យ៉ាងខ្លាំង និងរំភើបជាមួយរូបលោក​ដែលបានឈ្នះរង្វាន់ធំ ហើយក៏បានរួមចំណែក ជាការបរិច្ចាកក្នុងសង្គម ដើម្បីជួយដល់មន្ទីរពេទ្យ សាលារៀននិងវត្តអារាមជាដើម។ លោកសូមជូនពរនិងសង្ឃឹមថា ក្រុមគ្រួសាររបស់លោក ហម បូរ៉ា មានក្តីសុខ និងសំណាងល្អគ្រប់ពេលក្នុងឱកាសនេះ។

សូមបញ្ជាក់ផងដែរថា ចំណែកឯភ្នាក់ងារលក់របស់យើងវិញ គាត់ក៏ទទួលបាននូវប្រាក់រង្វាន់លើកទឹកចិត្ត រហូតដល់មួយម៉ឺនដុល្លារ ដែលជាភាគរយបានមកពីការឈ្នះ របស់អតិថិជន សូមបញ្ជាក់ផងដែរថា រាល់ភ្នាក់ងារទាំងអស់ និងទទួលបាន២ភាគរយ ពីចំនួនទឹកប្រាក់ឈ្នះរបស់អតិថិជន៕​