(កណ្តាល)៖ អគ្គិភ័យបានឆាបឆេះផ្ទះតបស់ប្រជាពលរដ្ឋចំនួន៨ខ្នងទាំងយប់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើន ខ្ទង់ពាន់ដុល្លារនៅយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច(សហគមន៍បូរីកីឡា)ភូមិស្រះពោធិឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលបានឲ្យដឹងថា មុនដំបូងឆ្លងចរន្តឆេះផ្ទះប្រជាពលរដ្ឋម្នាក់ឈ្មោះ ខាន់ ស្រីពៅ រួចក៏ចេះតែរាលដាលទៅផ្ទះផ្សេងទៀតជាបន្តបន្ទាប់ ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យចេញទៅជួយពន្លត់តែដោយផ្ទះធ្វើអំជញ្ជាំងស្លឹកទើបសន្ទុះនៃការឆាបឆេះមានល្បឿលឿនធ្វើឲ្យផ្ទះចំនួន៨ខ្នងត្រូវបាត់បង់ រួមនិងទ្រព្យសម្បត្តិជាច្រើនផងដែរ។

នគរបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងត្រូវមានការប្រុងប្រយ័ត្ន និងចេះត្រួតពិនិត្យខ្សែភ្លើងបើចាស់ ត្រូវប្តូរចោលកុំទុកព្រោះខ្សែភ្លើង វាងាយនិងឆ្លងចរន្តបង្កភ្លើងផ្សែងប៉ះពាល់ទ្រព្យសម្បត្តិបងប្អូន។

យ៉ាងណាក៏ដោយ សម្រាប់គ្រោះអគ្គិភ័យមួយនេះ មិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះទេ តែពលរដ្ឋរងគ្រោះបានស្រែកទ្រហោយំ យ៉ាងខ្លាំងនៅពេលមានភ្លើងឆេះផ្ទះរបស់ខ្លួន៕