(ភ្នំពេញ)៖ រថយន្ដសាំយ៉ុង១គ្រឿង បើកមិនមានការប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលចង្កូត ទៅបុកអ្នកបើកបរម៉ូតូហុងដាពីក្រោយ ដែលជិះស្របទិស បណ្ដាលឲ្យដួលប្លោងអូសចូលក្រោម រថយន្ដកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌ ។
គ្រោះថ្នាក់ចរាចរដ៍រន្ធត់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី រស់ខេមរិន អធិការរងនគរបាលសណ្ដាប់ធ្នាប់ចរាចរខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ករណីគ្រោះថ្នា ក់ចរាចរដែលបណ្ដាលឲ្យមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិតនេះគឺ នៅមុនពេលកើតហេតុ គេបានឃើញប្រភេទរថយន្ដឈ្នួ ល១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AB-៧៩៤៦ បើកបរម្នាក់ឯងក្នុងទិសដៅ ពីត្បូងទៅជើង យ៉ាងលឿន ស្របទិសគ្នានិងម៉ូតូ១គ្រឿងម៉ាកហុងដា សេ១ ១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ១BQ-១៧៤៣បើកបរដោ យបុរសវ័យចំណាស់ម្នាក់នៅពីមុខរថន្ដខណៈដែលបើកមកដល់ចំណុចកើតហេតុ ម៉ូតូក៍វាយស៊ីញ៉ូបត់ឆ្វេងជិតផុតទៅ ហើយ ស្រាប់តែរថយន្ដមកពី ក្រោយជាន់ហ្វ្រាំងមិនជាប់ក៍ជ្រុល ទៅបុកពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យដួលខ្ទាតប្លោង ទាំងមនុស្សនិងម៉ូតូអូសប្រហែល៥០ម៉ែត្រ ចូលក្រោមរថយន្ដកិនហូរឈាមបែកក្បាល ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង។
រីឯអ្នកបើកបររថយន្ដបានរត់គេចខ្លួន បាត់ទៅហើ យបន្ទាប់ពីកើតហេតុចំណែក សពជនរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះសុខ ប៉ូច ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរ ជារានៅផ្ទះ ស្នាក់នៅ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោ យចង្វារ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី រស់ ខេមរិន បានបញ្ជាក់ទៀតថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយ កម្លាំងនគរបាលចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញសម្រេច ធ្វើការវាស់វែងដោយយក រថយន្ដបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ ។
ដោយឡែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួ សារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕