(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ស៊ុន សារិន នាយករងមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែវិច្ឆិកានេះថា មន្ទីរពេទ្យព្រះអង្គឌួង បានសហការជាមួយពេទ្យឯកទេសភ្នែក របស់អីុស្រាអែល នឹងធ្វើការពិនិត្យ និងវះកាត់ជំងឺបាយភ្នែក និងបាតភ្នែក ដល់ប្រជាជនក្រីក្រ ដោយឥតគិតថ្លៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

លោកសាស្រ្ដចារ្យ បន្ដទៀតថា វេជ្ជបណ្ឌិត ដែលមានជំនាញឯកទេសភ្នែករបស់អីុស្រាអែលនឹងបន្ដពិនិត្យភ្នែក ដល់ប្រជាពលរដ្ឋយើង ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ ដោយគិតតម្លៃធម្មតា ជាមួយនឹងឧបករណ៍ទំនើបៗ ដើម្បីិពិនិត្យ និងវះកាត់ភ្នែក​ដោយមានប្រសិទ្ធិភាពខ្ពស់៕