(ភ្នំពេញ)៖ យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១លើក ( យប់៦លើក ) បណ្តាលអោយមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ ១៧នាក់ និងរងរបួសស្រាល ៦នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៩គ្រឿង រួមមាន ម៉ូតូ ចំនួន ១៣គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង , រថយន្តធុនធំ ៣គ្រឿង , អ្នកថ្មើរជើង ២នាក់ ។
ប្រភពព័ត៍មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ១,៩៣៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៥៧៥គ្រឿង និងពិន័យសរុប ចំនួន ១,៣៦១គ្រឿង ៕