(ភ្នំពេញ)៖ នៅយប់ជ្រៅចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីកែតម្រូវជាបន្ទាន់មួយដោយបានប្រកាសថា សូមប្រកាសកែតម្រូវលើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង «ស្តីពីជំងឺហ្ស៊ីកាដំបូងនៅព្រះរាជាណាចក្រកម្ពុជា» ដោយក្រសួងសូមជម្រាបជូនប្រជាជនកម្ពុជា ទាំងអស់ឲ្យបានជ្រាបថា ក្រោយពីបានត្រួតពិនិត្យដោយហ្មត់ចត់លើលទ្ធផលមន្ទីរពិសោធន៍ ដែលបានជូនព័ត៌មានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើកទី១ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ម៉ោងប្រមាណ៧ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លើករណីបុរសម្នាក់អាយុ៤៤ឆ្នាំ នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនោះ ដោយលទ្ធផលចុងក្រោយគឺ អវិជ្ជមានវិរុសហ្សីកា។
ក្រសួងសុខាភិបាល សូមប្រកាសកែតម្រូវឡើងវិញនិងជាបន្ទាន់ថា ពុំមានករណីជំងឺហ្ស៊ីកា ត្រូវបានរកឃើញមាននៅក្នុងព្រះរាជាណាចក្រកម្ពុជានេះទេ។
ព័ត៌មានលម្អិតសូមអានសេចក្តីកែតម្រូវរបស់ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច៖