(ភ្នំពេញ)៖ មុខសញញាក្រុមចោរដែលតែងតែធ្វើសកម្មភាពឆក់កាបូប ទូរស័ព្ទ ខ្សែ-ក យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តក្នុងចំណោមបក្ខពួកជិត១០នាក់ ត្រូវបា នកម្លាំងនគរបាលចម្រុះសហការតាមស្រាវជ្រាវរហូតបង្ក្រាបបាន៣នាក់ហើយនិងដកហូតបានម៉ូតូ២គ្រឿងផងដែរ។
ករណីបង្ក្រាបជនសង្ស័យជាចោរឆក់ទាំង៣នាក់ខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅ ចំណុចខាងក្រោយទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
មន្ត្រីនគរបាលបានបញ្ជាក់ថា បន្ទាប់ពីកំណត់បាននូវអត្តសញ្ញាណជនសង្ស័យជាក្រុមចោរឆក់ទាំង៣នាក់ក្នុងចំណោមក្រុមចោរទាំងជិត១០នាក់ កម្លាំងនគរបាលបានបន្តសហ ការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបតែម្ដងខណៈដែលក្រុមជនសង្ស័យទាំងនោះ តែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញនិងតាមបណ្ដារខេត្ត ហើយពេលធ្វើ សកម្មភាពម្តងៗក្រុមនេះភាគច្រើនប្រើមធ្យោបាយម៉ូតូ៤ទៅ៥គ្រឿងព្រមទាំងមានបក្ខពួកចាំបិតគូតពីក្រោយដល់ទៅជិត១០នាក់ឯណោះ ។
មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនក្រុម ចោរទាំង៣នាក់ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន២ គ្រឿងផងដែរដែលជាមធ្យោបាយធ្វើសកម្មភាពរបស់ក្រុមជនសង្ស័យទី១-ម៉ាក់ ហុងដា សេ១២៥សេរីឆ្នាំ២០១៧ ព ណ៌ខ្មៅ អត់ស្លាកលេខ ទី២-ម៉ាកស៊ុយស៊ូគីនិចពណ៌ស ពា ក់ស្លាកលេខភ្នំពេញ១FY-៦៣៩៥ ។
សមាសភាពក្រុមចោរទី១-ឈ្មោះគឹម ណារិន ភេទប្រុស អា យុ២០ឆ្នាំ មុខរបរជាងមាស ស្នាក់ក្រុម១៥ ភូមិគង្គារផុស សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី២-ឈ្មោះព្រុំ វាសនា ភេ ទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១២សាលាឥ ន្ទ្ររទេវី ស្នាក់នៅផ្ទះលេខ៦អេ ស្ថិតក្នុងក្រុម១៥ ភូមិ៤ ស ង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ទី៣-ឈ្មោះទឹម ពុទ្ធសំ ណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ។
បច្ចុប្បន្ន ជនសង្ស័យជាចោរទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកសួរនាំបណ្ដោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ៕