កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បង្ក្រាបក្រុមជួញដូរគ្រឿងញៀន និងចោរកម្ម៦នាក់ ដកហូតថ្នាំញៀនថ្នាំញៀន៣៥កញ្ចប់ (Video Inside)
18-11-2016 17:09
(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការចុះបង្ក្រាបករណី ចែកចាយគ្រឿងញៀន និងចោរកម្មចំនួន៦នាក់ ស្ថិតនៅបន្ទប់ជួលលេខ៥ ផ្លូវលំភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះស្រី៣នាក់។
លោក ជឹម ឬទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោកបានដកហូត ម្សៅក្រាមសថ្លា ចំនួន៣៥កញ្ចប់ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន១ ដែកកេះចំនួន៥ ប្រដាប់កាច់កម៉ូតូចំនួន៤ ប្រដាប់ឆ្កឹះសោចំនួន៣ សោលេខដប់ចំនួន១ ថង់សំរាប់ច្រកគ្រឿងញៀន មួយចំនួន៨ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូចំនួន២គ្រឿងផងដែរ។
បច្ចុប្បន្នកម្លាំងអាវុធហត្ថខណ្ឌ កំពុងសហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចាត់ការតាមច្បាប់៕