(ព្រៃវែង)៖ ប្រជាពលរដ្ឋប្រមាណ២ពាន់នាក់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចូលមកទទួលចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីសមាគមក្រុមគ្រូពេទ្យស្ម័គ្រ ចិត្ត ស សុខា នៅក្នុងវិទ្យាល័យមិត្តភាព ខ្មែរ-ជប៉ុន ក្រោមការដឹកនាំផ្ទាល់ពី លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងលោកស្រី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើននាក់ផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា យុទ្ធនាការសុខភាពល្អ ដោយសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានបន្តយុទ្ធនាការចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយជូនយុវជន ប្រជាជន ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅក្នុងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ហើយបងប្អូន ពុំចាំបាច់នាំយកឯកសារណាមួយមកជាមួយនោះទេ៕