(ភ្នំពេញ)៖ ស៊ុយអែតនឹងនៅតែបន្តជួយអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា ជាពិសេសក្នុងការហ្វឹកហ្វឺនខាងផ្នែកមុខវិទ្យាជីវៈ ដល់ប្រទេសកម្ពុជា។ នេះបើតាម លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព៍ត៌មាន ក្រោយបញ្ចប់កិច្ចជំនួសរវាង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ ទទួលជួបលោកស្រី Ulrika Modéer រដ្ឋមន្រ្តីក្រសួងកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ នៃប្រទេសស៊ុយអែត នៅព្រឹកថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ ដែលធ្វើនៅក្នុងទីស្តីការក្រសួងការបរទេស។
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងនេះ បានឲ្យដឹងថា «ប្រទេសស៊ុយអែត និងបន្តជួយអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា ជាពិសេសក្នុងការហ្វឹកហ្វឺនខាងផ្នែកមុខវិទ្យាជីវៈ ដែលជាចំណុចអធិភាពមួយនៅក្នុងគំរោងអភិវឌ្ឍន៍ជួយដល់កម្ពុជា ពីសំណាករដ្ឋាភិបាលស៊ុយអែត»។
ក្រៅពីនេះ លោកបានបន្ថែមទៀតថា ពាក់ព័ន្ធនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ ហើយនឹងសិទ្ធមនុស្សនៅក្នុងនោះគឺសំខាន់លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «កម្ពុជាយើង គឺជាប្រទេសមួយ ងើបផុតចេញពីរបបប្រលៃពូជសាសន៍ ហើយយើងបានខិតខំ ហៅថាលើកកម្ពស់ គោរពសិទ្ធិមនុស្ស នៅក្នុងក្របខណ្ឌច្បាប់ ហើយនិងលទ្ធិប្រជាធិបតេយ្យ ដើម្បីជាមូលដ្ឋានស្នូនមួយនៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ជាការពិតកម្ពុជាយើង និងមានការប្រឈមជាច្រើន ក៏ប៉ុន្តែជាឆាន្ទះរបស់រដ្ឋាភិបាលខិតខំ ដើម្បីអភិវឌ្ឍន៍ប្រទេសយើងឲ្យមានដំណើរ ទៅតាមលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសគឺមានការកែទម្រង់នៅក្នុងតុលាការ ក្នុងប្រព័ន្ធរដ្ឋា ហើយនឹងកំណែទម្រង់ផ្សេងៗបន្តបន្ទប់ទៀត»។
ជាមួយគ្នានេះដែរ លោកស្រី Ulrika Modéer រដ្ឋមន្រ្តីក្រសួងកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ ក៏បានសម្ដែងនៅការសប្បាយរីករាយ ដែលបានឃើញនៅការជួបសន្ទនា ជាមួយលោករដ្ឋមន្រ្តីបរិស្ថាន ដែលគាត់បានគិតឃើញ នៅការខិតខំរបស់រដ្ឋាភិបាលក្នុងការចូលរួម នៅក្នុងជំរុញនៅក្នុងការអភិវឌ្ឍន៍ ដូចជាធ្វើការឲ្យមានការលោតឡើងទៅមុខគ្រប់ គម្រោងក្នុងការកាត់បន្ថយផលប៉ះពាល់ទៅដល់សង្គម និងប្រជាជនទូទៅ នៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក ដោយសារការបម្រែបម្រួលអាកាសធាតុ៕