(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១៨-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ភ្លៀងអាចនឹង បន្តធ្លាក់ឡើងវិញនៅតាម បណ្តារាជធានី-ខេត្តមួយចំនួនរួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ រាជធានីភ្នំពេញ និងបណ្តាខេត្ត នៅជាប់តំបន់មាត់សមុទ្រ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងបន្តទៀតថា ក្រោយពីតាមដានស្ថានភាពអាកាសធាតុ រួចមកឃើញថា កម្ពុជារងអាកាសធាតុដោយមានភ្លៀងធ្លាក់ខ្លាំង ដោយសារតែខ្យល់មូសុងឦសានខ្សោយកំពុងគ្រប់ដណ្តប់លើភាគខាងជើង និងភាគកណ្តាលនៃកម្ពុជា និងបណ្តាលមកពីឥទ្ធិពលសម្ពាធទាបបាន និងកំពុងគ្របដណ្តប់លើប៉ែកខាងត្បូងនៃកម្ពុជា។
យោងតាមស្ថានភាពបែបនេះ ក្រសួងធនធានទឹកក៏សូមអំពាវនាវ ឲ្យប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ និងខេត្តដែលបាន រៀបរាប់ខាងលើ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាង មានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕