(ភ្នំពេញ)៖ ព្រះចៅអធិកា និងព្រះសង្ឃ១០៣អង្គ គង់នៅវត្តព្រៃស្ពឺ នៅព្រឹកថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រគល់ទាយ្យទាន និងបច្ច័យជូនដល់សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែន​ជ័យ ស្ថិតនៅក្នុងវត្តព្រៃស្ពឺសង្កាត់ចោមចៅ។

កម្មវិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកស្រី ឃឹម ស៊ុននី អភិបាលរង និងលោកស្រី អ៊ឺម ថាវី ជាអនុប្រធានសាខាកាកបាទក្រហមខណ្ឌ ព្រមទាំង​មន្រ្តីសាលាខណ្ឌជាច្រើនរូបទៀត។

ទាយ្យទានដែលព្រះចៅអធិកាវត្តប្រគល់ជូនរួមមាន៖ អង្ករ៥០០គីឡូក្រាម មី២០កេស បាឡុង៤ ទឹកសុទ្ធ២០កេស ទឹកក្រូច២០កេស ទឹកត្រីទឹកស៊ីអ៊ីវ២០កេស ចានស្រាក់១៦ ស្ករស៥០គីឡូក្រាម​និងទឹកដោះគោ៥០កំប៉ុង និងបច្ច័យចំនួន៥លានរៀលផងដែរ៕